នៅក្នុងពេលនេះ យើងខ្ញុំសូមណែនាំ វចនានុក្រមខ្មែរ កំណែ២.០ របស់វិទ្យស្ថានពុទ្ធសាសនបណ្ឌិត្យ រួមសហការជាមួយវិទ្យាស្ថានបើកទូលាយ

សព្វថ្ងៃនៅ ភាសាខ្មែរនៅតែ​ជា​ប្រធាន​បទ​មួយ​ដ៏​ក្ដៅ​គគុក​សម្រាប់​ការ​​ពិភាក្សា​នៅ​ស្ថាប័ន​មួយ​ចំនួន ក៏​ដូច​ជា​នៅ​លើ​ទំព័រ​កាសែត ។ មាន​មតិ​ច្រើន​​ត្រូវ​បាន​លើក​ឡើង ប៉ុន្តែ​ផ្លូវ​ដែល​ត្រូវ​ដើរ​រួម​គ្នា​មួយ​នោះ​មិន​ទាន់​ត្រូវ​បាន​គេ​រក​ឃើញ​ជាក់​ច្បាស់​នៅ​ឡើយ ។ ដោយ​ផ្អែក​តាម​ស្ថាន​ភាព​បច្ចុប្បន្ន​ ដែល​ផ្ដល់​នូវ​ភាព​មិន​ច្បាស់លាស់​សម្រាប់​អ្នក​ប្រើប្រាស់​ភាសា​ខ្មែរ​ គណៈកម្មាធិការ​ជាតិ​ភាសា​ខ្មែរ សម្រេច​ឲ្យ​ប្រើប្រាស់​អក្ខរាវិរុទ្ធ​តាម​វចនានុក្រម​ខ្មែរ (សម្ដេច​ព្រះ​សង្ឃរាជ ជួន ណាត) ។ ​​ម៉្យាង​ដោយ​មើល​ឃើញ​ពី​ការ​រីកចម្រើន​ឥត​ឈប់​ឈរ​របស់​សម្ភារៈ​បច្ចេកវិទ្យា និង​ដើម្បី​ចូល​រួម​ចំណែក​ដោះ​ស្រាយ​បញ្ហា ​តាម​ធនធាន​ដ៏​ស្ដួច​ស្ដើង​ដែល​ខ្លួន​មាន​​ផង​នោះ ​បាន​ធ្វើ​ឱ្យ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​​ មាន លោក ងួន វ៉ាន់ ចន្ធី ជា​នាយក បាន​រៀបចំ​​ក្រុម​ការ​ងារ​មួយ នៅ​ថ្ងៃ​ទី ០៩ ខែ​តុលា​ ឆ្នាំ ២០០៥ ​ក្នុង​គោល​បំណង៖

១.អនុវត្ត​តាម​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល​​ ដែល​មាន​សម្ដេច អគ្គ មហា សេនា បតី តេជោ ហ៊ុន សែន ជា​នាយក រដ្ឋ មន្ត្រី នៃ ព្រះ រាជាណាចក្រ កម្ពុជា លើ​វិស័យ​ អក្សរសាស្ត្រ និង​ស្មារតី​នៃ​ការ​ណែនាំ​របស់​ .. សុខ អាន ប្រធាន​​ គណៈកម្មាធិការ ជាតិ ភាសាខ្មែរ ដែល​មាន​គោលដៅ​ធ្វើ​ឲ្យ​មាន​ស្ថិរភាព និង​អភិវឌ្ឍន៍​លើ​វិស័យ​អក្សរសាស្ត្រ​ រួម​ចំណែក​ជាមួយ​គោល​នយោបាយ​ចតុកោណ​​​ជំហាន​ទី២ របស់​​​រាជរដ្ឋាភិបាល​សំដៅ​អភិវឌ្ឍ​ប្រទេស​លើ​គ្រប់​វិស័យ ។

២. ថែរក្សា និង​លើក​កម្ពស់​ស្នាដៃ​របស់​សម្ដេច​សង្ឃរាជ ជួន ណាត និង​បន្ត​និរន្តរភាព​ របស់​វិទ្យាស្ថាន​ពុទ្ធ​សាសន​បណ្ឌិត្យ​លើ​វិស័យ​អក្សរសាស្ត្រ ដោយ​ធ្វើ​ឲ្យ​កាន់​តែ​ ប្រសើរ​ឡើង​ថែម​ទៀត​នូវ​វចនានុក្រម​នេះ​តាម ជំហាន​ ដូច​ខាង​ក្រោម៖

ក. រៀប​ចំ​ការ​កែ​សម្រួល​កំហុស​​អក្ខរា​វិរុទ្ធ ដែល​បណ្ដាល​មក​ពី​ការ​បោះ​ពុម្ព​លើក​ទី​ ៥

ខ. រៀប​ចំ​បញ្ជី​ពាក្យ​ (ក្នុង​វចនានុក្រម​ពាក្យ​មួយ​អាច​សរសេរ​បាន​ពីរ​ ឬ​បី​ បែប ដើម្បី​ ដាក់​ស្នើ​​ទៅ​គណៈកម្មាធិការ​ជាតិ​ភាសា​ខ្មែរ​អនុម័ត និង​សម្រេច​ក្នុង​ការ​​សរសេរ​ ឲ្យ​បាន​ ឯកភាព​គ្នា)

គ. ​ជ្រើស​យក​ពាក្យ​ពី​និយមន័យ​ក្នុង​វចនានុក្រម​ខ្មែរ ​ដែល​បាន​បោះ-ពុម្ព​លើក​ទី ៥​ ឲ្យ​ក្លាយ​ជា​មេ​ពាក្យ​ឡើង

ឃ. រៀប​ចំ​​បង្កើត​វចនានុក្រម​ខ្មែរ​អេឡិចត្រូនិក និង​កែ​លំអ​រាល់​ឆ្នាំ

ង. ក្រោយ​ពី​បាន​បន្ថែម​មេពាក្យ​ថ្មី រួម​ទាំង​និយមន័យ​មក វិទ្យាស្ថាន​មាន​គ្រោង​បោះពុម្ព​ វចនានុក្រម​ខ្មែរ​លើក​ទី ៦ បន្ត​ទៀត

៣. សហការ​ជាមួយ​ដៃ​គូ​សហប្រតិបត្តិការ​មួយ​ចំនួន​ដែល​មាន​ទស្សនវិស័យ​ដូច​គ្នា​ ដូចជា​ វិទ្យាស្ថាន​បើក​ទូលាយ (Open Institute), SEALang និង​បុគ្គល​ស្រាវជ្រាវ​ឯករាជ​ ជាដើម​ ដើម្បី​ឲ្យ​សម្រេច​គោលដៅ​ដែល​បាន​ពោល​ខាង​លើ ។

៤.​ បន្ត​ការ​ធ្វើ​វចនានុក្រម​​ខ្មែរ​ទូទៅ​ជា​អេឡិចត្រូនិក ក្រោយ​ពី​បាន​ដក​ពិសោធន៍​ពី​ វចនានុក្រម​ខ្មែរ​ របស់​សម្ដេច​ព្រះ​សង្ឃរាជ​ ជួន ណាត ​រួច​មក (ករណី​មាន​លទ្ធ​ភាព​គ្រប់​គ្រាន់)។

សម្រាប់របៀបប្រើប្រាស់ផ្សេងៗ ក្នុងវចននានុក្រមខ្មែរ នឹងធ្វើ​ការចុះផ្សាយនៅលេខបន្តបន្ទាប់ទៀត។

ដកស្រង់អត្តបទពី វចនានុក្រមខ្មែរ កំណែ២.០

ទាញយកដោយសេរី ពី http://www.budinst.gov.kh/

ចុចទីនេះដើម្បីទាញយកតែម្ដង

Welcome to WordPress.com. This is your first post. Edit or delete it and start blogging!